វ៉ាស៊ីនតោន៖ អាមេរិកនឹងឲ្យរង្វាន់១០លានដុល្លារលើព័ត៌មានស្តីពីហិរញ្ញវត្ថុ ហេស្បូឡា

ប្រភពពី Reuters News ឲ្យដឹងថា ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ប្រមាណ១០លានដុល្លារ ចំពោះការផ្តល់ព័ត៌មាន ដែលអាចជួយដល់ការរារាំងលំហូរហិរញ្ញវត្ថុទៅអោយពួកឧទ្ទាម ហេស្បូឡា (Hezbollah) នៅប្រទេសលីបង់ ។

សេចក្តីប្រកាសផ្តល់រង្វាន់របស់អាមេរិក ត្រូវបានធ្វើឡើងខណៈដែលពួកឧទ្ទាម ហេស្បូឡា ដែលមាននិន្នាការប្រឆាំងអាមេរិក បានពង្រីកតួនាទីកាន់តែខ្លាំងក្នុងរដ្ឋាភិបាលនៃ ប្រទេសលីបង់ ដោយមានជំនួយផ្នែកហិរញ្ញវត្ថុមកពីខាងក្រៅប្រទេស ។

មេដឹកនាំអាមេរិកបានដឹងច្បាស់ថា ប្រទេសអ៊ីរ៉ង់ជាអ្នកជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់ពួកឧទ្ទាម ហេស្បូឡា នៅលីបង់ ប៉ុន្តែមេដឹកនាំអាមេរិកមិនអាចទប់ស្កាត់បាននូវលំហូរហិរញ្ញវត្ថុនេះបានទេ ដែលជាហេតុនាំអោយអាមេរិកប្រកាសផ្តល់រង្វាន់ចំពោះការផ្តល់ព័ត៌មានពាក់ ព័ន្ធនឹងលំហូរហិរញ្ញវត្ថុនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង