សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យបុរសជាស្វាមី បង្កលក្ខណៈឲ្យភរិយាបន្តការសិក្សាថែមទៀត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកជាសំណូមពរឲ្យបុរសជាស្វាមី បង្កលក្ខណៈឲ្យភរិយារបស់ខ្លួន អាចបន្តការសិក្សាថែមទៀត រហូតទទួលសញ្ញាប័ត្រជាន់ខ្ពស់។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងកិច្ចការនារីពិនិត្យ និងតាមដានកំណើននិស្សិតស្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តចូលរួមក្នុងការងាររាជការ និងក្នុងវិស័យឯកជនផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួនប្រមាណ២,២៨៧នាក់ នារី១,១៩៤នាក់ ដែលក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង