ប៉េកាំង៖ ចិនចេញមុខជំទាស់នឹងទណ្ឌកម្មឯកតោភាគីរបស់អាមេរិកលើអ៊ីរ៉ង់

ប្រភពពី RT ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩នេះ ដោយប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះមេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលត្រៀមប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសអ៊ីរ៉ង់ ។

សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសចិន ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់សហរដ្ឋអាមេរិក បានបង្ហើបពីការត្រៀមប្រកាសដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឫប្រទេសណាមួយ ដែលនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ ។

លោក វ៉ាង យី បានអោយដឹងថា ចិនគឺជាប្រទេសនាំចូលប្រេងដ៏សំខាន់ពីអ៊ីរ៉ង់ ក្នុងចំណោមប្រទេស៨ផ្សេងទៀតនៅលើពិភពលោក ដែលត្រូវបានអនុវត្តន៍ទៅតាមកិច្ចព្រមព្រៀងស្របច្បាប់នៃប្រទេសទាំងពីរ ដោយមិនមានជនណាចរំលោភបំពានបានទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង