Yangon៖ តុលាការមីយ៉ានម៉ា នឹងសម្រេចដាក់ពន្ធនាគារអ្នកកាសែតពីរនាក់

ប្រភពពី Reuters News ឲ្យដឹងថា តុលាការរបស់សហភាពមីយ៉ានម៉ា នឹងបើការជំនំជម្រះលើសំណុំរឿងអ្នកកាសែត Reuters ចំនួនពីរនាក់ នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ដែលនឹងសម្រេចអោយជនសង្ស័យទាំងពីររូបជាប់ពន្ធនាគារ ។

អ្នកកាសែត Reuters ទាំងពីររូប គឺលោក Wa Lone អាយុ ៣៣ឆ្នាំ និងលោក Kyaw Soe អាយុ ២៩ឆ្នាំ បានទទួលរងនូវការចោទប្រកាន់ពីបទលួចឯកសារសម្ងាត់របស់រដ្ឋាភិបាល ពាក់ព័ន្ធការបង្ក្រាបលើជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ។

សូមបញ្ជាក់ជូនថា ជនសង្ស័យទាំងពីររូបនេះ ត្រូវបានឃុំខ្លួនរយៈពេលជាង១៦ខែកន្លងមកហើយ ចាប់តាំងពីចុងឆ្នាំ២០១៧កន្លងមក ប៉ុន្តែតុលាការមីយ៉ានម៉ា មិនបានបង្ហើបថាតើជនសង្ស័យទាំងពីររូបនេះ នឹងត្រូវជាប់ពន្ធនាគាររយៈពេលប៉ុន្មានឆ្នាំនោះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង