កូឡុំបូ៖ មនុស្ស១៥៦នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

ប្រភពពី Channel NewsAsia ឲ្យដឹងថា មនុស្សចំនួន១៥៦នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ក្នុងរលកនៃការបំផ្ទុះគ្រាប់បែកទៅលើសណ្ឋាគារ និងព្រះវិហារសាសនាគ្រិស្ត ទីក្រុង កូឡុំបូ ប្រទេសស្រីលង្កា នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ ។

កងកម្លាំងប៉ូលីស និងទាហាររាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅពាសពេញទីក្រុងកូឡុំបូ ក្រោយពីមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនេះ ហើយប្រធានាធិបតីរបស់ប្រទេសនេះ បានអំពាវនាវអោយប្រជាពលរដ្ឋមានភាពស្ងប់ស្ងាត់ ។

នាយប៉ូលីសនៅទីក្រុង កូឡុំបូ បានអោយដឹងថា ក្រុមខ្មាន់កាំភ្លើងបានបំផ្ទុះគ្រាប់បែកទៅលើសណ្ឋាគារចំនួន៣កន្លែង និងព្រះវិហារសាសនាគ្រិស្ត្រជាច្រើនកន្លែងទៀត ដោយក្រុមភេរវករសំដៅសម្លាប់ជនបរទេសនៅក្នុងទីក្រុងនេះ និងមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង