ប៉ារីស៖ ប៉ូលីស និងក្រុមបាតុករ ប៉ះទង្គិចគ្នាក្តៅគគុកនៅប្រទេសបារាំង

ប្រភពពី Reuters News ឲ្យដឹងថា កងកម្លាំងប៉ូលីស និងក្រុមប្រជាបាតុករអាវកាក់លឿង បានប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនៅទីក្រុង ប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩នេះ បណ្តាលអោយមនុស្សរាប់សិបនាក់រងរបួស ។

គិតត្រឹមថ្ងៃសៅរ៍ ទី២០ ខែមេសានេះ ក្បួនបាតុកម្មរបស់ក្រុមបាតុករអាវកាក់លឿងបានឈានចូលដល់សប្តាហ៍ទី២៣ហើយ ហើយក្រុមប្រជាបាតុករនៅតែបន្តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ដដែល ។

លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង បានដាក់ពង្រាយកងកម្លាំងយោធាប្រមាណជាង៦០០០០នាក់នៅទីក្រុង ប៉ារីស ដើម្បីបង្ក្រាបលើក្រុមបាតុករ ខណៈដែលក្រុមបាតុករបានបង្កអំពើហិង្សាដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនអស់យ៉ាងច្រើន ៕លីលី

អត្ថបទដែលជាប់ទាក់ទង