វ៉ាស៊ីនតោន៖ លោក Mike Pompeo នៅតែនៅក្នុងក្រុមចរចា ទោះកូរ៉េខាងជើងស្អប់លោកក៏ដោយ

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនៅថ្ងៃសៅរ៍ ទី២០ ខែមេសានេះថា លោកនៅតែទទួលបន្ទុកក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ទោះបីជាកូរ៉េខាងជើងស្អប់ខ្ពើមលោកក៏ដោយ ។

សេចក្តីប្រកាសរបស់លោក Mike Pompeo ត្រូវបានធ្វើឡើងក្រោយពីមន្ត្រីជាន់នៃក្រសួងការបរទេសកូរ៉េខាងជើង បានទាមទារអោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដករដ្ឋមន្ត្រីការបរទេសរូបនេះចេញពីក្រុមចរចារបស់អាមេរិកជាមួយកូរ៉េខាងជើង ។

លោក Mike Pompeo បានអះអាងថា លោកនៅតែទទួលខុសត្រូវក្នុងការចរចាជាមួយកូរ៉េខាងជើង ដោយមិនមានការផ្លាស់ប្តូរសមាជិកណាមួយទេក្នុងក្រុមចរចារបស់អាមេរិកជាមួយកូរ៉េខាងជើង ៕លីលី

អត្ថបទដែលជាប់ទាក់ទង