ញូដេលី៖ ឥណ្ឌាផ្អាកពាណិជ្ជកម្មតាមតំបន់ព្រំដែន កាស្មៀរ ជាមួយប៉ាគិស្ថាន

ប្រភពពី Channel NewsAsia ឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានប្រកាសផ្អាកការធ្វើពាណិជ្ជកម្មជាមួយប្រទេសប៉ាគិស្ថាន កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅតំបន់ព្រំដែន កាស្មៀរ ដែលជាតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ។

ប្រមុខដឹកនាំឥណ្ឌា បានចោទប្រកាន់ថា តំបន់ព្រំដែន កាស្មៀរ មានបទល្មើសកាន់តែច្រើនឡើង ពាក់ព័ន្ធនឹងការរត់ពន្ធសព្វាវុធ និងថ្នាំញៀន ខណៈឥណ្ឌា និងប៉ាគិស្ថានមានភាពតានតឹង និងប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធា ។

សូមបញ្ជាក់ជូនថា ភាពតានតឹង និងប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងប្រទេសនុយក្លេអ៊ែរទាំងពីរ គឺឥណ្ឌា និងប៉ាគិស្ថាននេះ បានកើតឡើងក្រោយពីក្រុមជ្រុលនិយមនៅប៉ាគិស្ថាន បានវាយប្រហារអត្តឃាតដោយបំផ្ទុះគ្រាប់បែកសម្លាប់កងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង