ពិតជាគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង! កញ្ញា ធី សុវណ្ណថា បានកោតសសើរលោក សម រង្ស៊ី ពេញៗមាត់ ដោយនិយាយថា…

(ភ្នំពេញ) ៖ ពិតជាគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយផ្អែកតាមគណនីFacebook ផ្លូវការរបស់កញ្ញា ធី សុវណ្ណថា មុខនេះបន្តិច កញ្ញា បានបង្ហោះសារកោតសសើរបែបដៀមដាមដឺដងយ៉ាងខ្លាំងទៅកាន់លោក សម រង្ស៊ី លាយឡំនិងការចំអកឡក់លើយយ៉ាងដូច្នេះថា៖

«លោក​ សម​ រង្សី​ មានលក្ខណៈពិសេស១​ ដែលមនុស្សធម្មតាគ្មានគឺ​ “និយាយកុហកច្រើនដង​ នៅតែមានអ្នកជឿ​“

២០១៣​ ស៊ូស្លាប់​មិនចូលសភា​ មិនក្បត់ឆន្ទៈរាស្ត្រ

២០១៤​ បាតុកម្មរហូត​ៗ..ៗ​ បោះឆ្នោតឡើងវិញ. ៗ

២០១៥​ TVព្រះអាទិត្យ នឹងបើក២០១៥​,​ ២០១៦…

២០១៦​ ស៊ូស្លាប់រស់​ក្នុងប្រទេស​ ជាមួយ កឹម​ សុខា​

២០១៧​

-​ គេមិនហ៊ានរំលាយCNRP ទេ

​- បើរំលាយCNRP នឹងមានមហាបាតុកម្មដ៏ធំ

​-​ CNRP នឹងរស់ឡើងវិញ​ ខែមករា​ ២០១៨​

២០១៨​

​-​ បើហានបើកច្រក​ សម​ រង្សី​ នឹងចូលស្រុកភ្លាម​

-​ ស៊ូស្លាប់ចូលស្រុកខ្មែរវិញ​ (ថ្លែងពីប្រទេសកូរ៉េ)​

​-​ កងទ័ពកម្ពុជា​ នឹងបង្វែចុងកាំភ្លើងដាក់រដ្ឋាភិបាល

-​ CNRP នឹងរស់ឡើងវិញ​ មុនបោះឆ្នោតជាតិ​

​-​ នឹងគ្មានប្រជាជន​ ចេញទៅបោះឆ្នោតទេ

-​ កឹម​ សុខា​ នឹងត្រូវដោះលែង​ ខែមិនា​ ២០១៩​

បើមិនដោះលែង​ សម​ រង្ស៊ី​ សុខចិត្តដើរចូលគុក​

២០១៩​…​

ខាងលើនេះ​ គឺជាសម្តីកុហក់​របស់លោក​ សម​ រង្សី​ ដែលនាងខ្ញុំបានលឺផ្ទាល់ត្រចៀក​ ឃើញផ្ទាល់ភ្នែកតែខ្ញុំសង្កេតឃើញថា​ នៅតែមានអ្នកខ្លះ​ នៅតែជឿ​ ស្រែកគាំទ្រ​ ហោរអបអរសាទរ​ និងទះដៃកងរំពង​ ទាំងនេះជា​ សមត្ថភាពពិសេសរបស់​ លោក​ សម​ រង្សី​ គ្មាននរណាម្នាក់​ អាចធ្វើដូចគាត់ទេ សូមកូនខ្មែរជំនាន់ក្រោយ​ កុំយកតម្រាប់តាម » ៕​

អត្ថបទដែលជាប់ទាក់ទង