តូក្យូ៖ ជប៉ុននឹងសហការជាមួយរុស្ស៊ីលើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង

ជប៉ុននឹងសហការជាមួយសហគមន៍អន្តរជាតិ រួមទាំងរុស្ស៊ីផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយក្នុងសំណុំរឿងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលនេះបើតាមការអគ្គរដ្ឋទូតរបស់ប្រទេសជប៉ុនប្រចាំនៅប្រទេសរុស្ស៊ី លោក Toyohisa Kozuki ដែលបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ TASS របស់រុស្ស៊ី នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ។

លោក Toyohisa Kozuki បានអោយដឹងថា ការធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ គឺជាកត្តាចាំបាច់សម្រាប់សហគមន៍អន្តរជាតិក្នុងការពិភាក្សាស្វែងរកដំណោះស្រាយ ជាពិសេសគឺកិច្ចចរចាឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ។

លោក Toyohisa Kozuki ក៏បានបញ្ជាក់សារជាថ្មីដែរថា ជប៉ុននៅតែគាំទ្រអោយមានកិច្ចចរចាស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ៕លីលី

អត្ថបទដែលជាប់ទាក់ទង