លោក​ លី​ សារី​ នាំ​អំណោយ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​ ចែក​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំង​៧៦​គ្រួសារ​

(​បន្ទាយ​មាន​ជ័យ​)៖​ លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ និង​ជា​ប្រធាន​គ​ណះ​កម្ម​ធិ​ករ​សាខា​កាកបាទ​ ក្រហម​ខេ​ត្ក​នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ បាន​នាំ​អំណោយ​សាខា​កាកបាទក្រហម​ខេត្ត​ ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​៧៦​គ្រួសារ​ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដួល​រលំ​ផ្ទះ​ របើក​ដំបូលផ្ទះ​ សាលារៀន​ នៅ​ក្នុង​ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​លោក​ លី​ សារី​ ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​ បាន​ទទួល​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​រយៈ​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​ សម្តេច​ទាំង​ទ្វេរ​ តែងតែ​គិតគូ​ពី​សុខទុក្ខ​ និង​ផល​លំបាក​មក​ដល់​ក្មួយៗ​ទាំងអស់​ ដែល​ទទួល​រង​គ្រោះ​ដោយហេតុ​ការណ៍​ផ្សេង​។​

​លោក​ លី​ សារី​ មាន​ប្រសាសន៍​បន្ត​ថា​៖​ កាកបាទក្រហមកម្ពុជា​ គឺជា​ស្ថា​រ​ប័ន​មនុស្សធម៌​ធំ​ជាងគេ​ នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង​។​ «​ទីណា​មានទុក្ខ​លំបាក​ ទីនោះ​មាន​កាកបាទក្រហម​ចុះ​ជួយ​ជា​និច្ច​។​ …​ ការ​ផ្តល់​អំណោយ​ មនុស្សធម៌​ គឺ​មិនមែន​ប្រកាន់​ពណ៌​សម្បុរ​ បក្សពួក​ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​»​។​

​អំណោយ​ដែល​បាន​យក​មក​ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​ទាំង​៧៦​គ្រួសារ​រួម​មាន​៖​ អង្ករ​២៥Kg​ ទឹក​សុទ្ធ​ ៤​កេស​ មី​១​កេស​តូច​ ត្រីខ​១០​កំប៉ុង​ ប្រេងឆា​១​លី​ត្រ​ ទឹកស៊ីអ៊ីវ​៣​ដប​ ទឹកត្រី​៣​ដប​ ភួយ​១​ មុង​សុ​វត្តិភាព​១​ សារុង​១​ ក្រមា​១​ និង​ ថវិការ​មួយ​ចំនួន​ទៀត​។​

​សូម​បញ្ជាក់​ថា​៖​ នា​រសៀល​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ ឈើ​យ​ ចាន់​ណា​ សមាជិក​ព្រឹទ្ធសភា​ អមដំណើរ​ដោយ​ មេបញ្ជាការ​កងពលតូច​៥១​ លោក​ យឹ​ម​ សំណាង​ អភិបាលស្រុក​ភ្នំស្រុក​ កងកម្លាំង​ លោក​ប្រធាន​មន្ទីរ​អប់រំ​ លោក​អភិបាល​ ក្រុង​សិរី​សោភ័ណ​ ក្រុមការងារ​យុវជន​ខេត្ត​ ក៏​បាន​នាំ​យក​អំណោយ​មាន​ ស​ង្ក័​សី​១០០០​សន្លឹក​ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ សម្រាប់​ឲ្យ​ក្រុមការងារ​ កងកម្លាំង​ជួយ​ជួសជុលផ្ទះ​ដល់​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​ទាំងអស់​ឡើង​វិញ​៕​ (SN-​ចេស្តា​)

អត្ថបទដែលជាប់ទាក់ទង