វ៉ាស៊ីនតោន៖ អាមេរិកខកចិត្តចំពោះបរាជ័យនៃគម្រោងជំនួបរកសន្តិភាពឲ្យអាហ្វហ្កានិស្ថាន

ប្រភពពី Reuters News ឲ្យដឹងថា ប្រេសិតអាមេរិកទទួលបន្ទុករកសន្តិភាពអោយប្រទេសអាហ្វហ្កានិស្ថាន បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង នៅថ្ងៃសុក្រ ទី១៩ ខែមេសានេះ ក្រោយពីគម្រោងជំនួបក្នុងកិច្ចចរចារកសន្តិភាពអោយប្រទេសអាហ្វហ្កានិស្ថានបានទទួលបរាជ័យ ។

តាមគម្រោង គណៈប្រតិភូចំនួន២៥០នាក់ ដែលជាអ្នកនយោបាយអាហ្វហ្កានិស្ថាន អ្នកតំណាងមកពីសង្គមស៊ីវិល រួមទាំងអ្នកតំណាងរបស់ពួកឧទ្ទាមតាលីបង់ នឹងជួបចរចាគ្នានៅទីក្រុង Doha ប្រទេស កាតា នៅចុងសប្តាហ៍នេះ ប៉ុន្តែគម្រោងត្រូវលុបចោលវិញ ។

មូលហេតុដែលគម្រោងជំនួបនេះត្រូវលុបចោល គឺដោយសារតែអ្នកនយោបាយរដ្ឋាភិបាលអាហ្វហ្កានិស្ថាន មានជម្លោះជាមួយគ្នា ៕លីលី

អត្ថបទដែលជាប់ទាក់ទង