ទ្រីប៉ូលី៖ មនុស្សស្លាប់កើនឡើងដល់២០៥នាក់ក្នុងសង្គ្រាមពីរសប្តាហ៍នៅលីប៊ី

អង្គការសុខភាពពិភពលោក WHO ប្រចាំនៅទីក្រុង ទ្រីប៉ូលី ប្រទេសលីប៊ី បានអោយដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់២០៥នាក់ហើយ ក្នុងការប៉ះប្រយុទ្ធគ្នារវាងភាគីជម្លោះនៅក្នុងប្រទេសលីប៊ី ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ។

WHO បានបន្ថែមថា ជនស៊ីវិលចំនួន១៨នាក់ក៏បានបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នានេះដែរ ខណៈដែលមនុស្សចំនួន៩១៣នាក់បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុង ទ្រីប៉ូលី ។

សូមបញ្ជាក់ជូនថា សង្គ្រាមនៅប្រទេសលីប៊ី បានកើតឡើងចាប់តាំងពីឆ្នាំ២០១១កន្លងមក ក្រោយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានវាយប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៃប្រទេសនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង