ម៉ូស្កូ៖ ប្រេសិតអាមេរិកទៅរុស្ស៊ី មុនជំនួបលោក គីម ជុងអ៊ុន និងលោក ពូទីន

ប្រសិតពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកសំណុំរឿងកូរ៉េខាងជើង លោក Stephen Biegun បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩នេះ ដែលនេះបើយោងតាមការចុះផ្សាយរបស់ AFP ។

ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់លោក Stephen Biegun ត្រូវបានធ្វើឡើងក្រោយពីអាមេរិកបានទទួលដំណឹងថា ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹងជួបពិភាក្សាជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលខាងមុខនេះ ។

តាមគម្រោង លោក Stephen Biegun នឹងជួបពិភាក្សាជាមួយលោក ពូទីន ដោយផ្តោតសំខាន់ទៅលើកិច្ចចរចាឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ៕លីលី

អត្ថបទដែលជាប់ទាក់ទង