តូក្យូ៖ ក្រុមបាតុករធ្វើបាតុកម្មបណ្តេញកងទ័ពអាមេរិកចេញពីជប៉ុន

ប្រភពពី RT ឲ្យដឹងថា ក្រុមប្រជាបាតុកររាប់សិបនាក់ បានចេញធ្វើបាតុកម្មទីក្រុង អូគីណាវ៉ា ប្រទេសជប៉ុន ក្នុងបំណងបណ្តេញកងទ័ពអាមេរិកចេញពីប្រទេសនេះ ដោយក្រុមបាតុករបានចោទប្រកាន់កងទ័ពអាមេរិកពីបទបង្កឧក្រិដ្ឋកម្ម ។

ក្បួនបាតុកម្មរបស់ប្រជាពលរដ្ឋជប៉ុន បានផ្ទុះឡើងក្រោយពីកងទ័ពអាមេរិកម្នាក់ឈ្មោះ Gabriel Olivero អាយុ៣២ឆ្នាំ បានប្រើកាំបិតចាក់សម្លាប់ស្ត្រីជនជាតិជប៉ុនម្នាក់ ដែលត្រូវជាសង្សារបស់ខ្លួន មុនពេលចាក់សម្លាប់ខ្លួនឯងដោយកាំបិតដដែលនោះ ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya ស្នើអោយរដ្ឋមន្ត្រីការពារជាតិអាមេរិក គ្រប់គ្រងកងទ័ពរបស់ខ្លួននៅប្រទេសជប៉ុនអោយបានល្អ ដោយចៀសវាងការបង្កអំពើហិង្សាបែបនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង