ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រះ​វិហារ​កោះកែរ​ឆ្នាំ​២០១៩​ ថ្ងៃ​ទី​០១​ មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១២៨៤៩​នាក់​ ខណៈ​ថ្ងៃ​ទី​០២​ មាន​ចំនួន​ជាង​៨​ម៉ឺន​នាក់​

(​ព្រះ​វិហារ​)៖​ ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​២០១៩​ ប្រព្រឹត្ត​ឡើង​ក្រោម​ដំបូល​សុខ​សន្តិភាព​ ប្រជាជន​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធ​សេរីភាព​ ព្រម​ជាមួយ​និង​ការ​អភិវឌ្ឍន៍​ជាតិ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​

​ជាក់ស្តែង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខែ្ម​រដែ​ល​បាន​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​ រដ្ឋបាល​ខេត្តព្រះវិហារ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​រៀបចំ​«​ព្រះ​វិហារ​សង្ក្រាន្ត​កោះកែរ​»​ឡើង​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ មាស​ សុភា​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តព្រះវិហារ​ ឯកឧត្តម​អ៊ុ​ន​ ចាន់​ដា​ អភិបាល​ខេត្តព្រះវិហារ​ និង​លោក​ជំទាវ​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

​បើ​យោង​តាម​ផេ​ក​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ របស់​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​ បាន​បង្ហោះ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៩​ម្សិលមិញ​ ព្រឹត្តិការ​សង្ក្រាន្ត​ដ៏​អស្ចារ្យ​នៅ​ទូរ​ទាំង​ខេត្តព្រះវិហារ​ឆ្នាំ​២០១៩​រយៈពេល​ពី​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៤-១៥​ ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ​ អន្តរៈជាតិ​ ពី​គ្រប់​ទិស​ទី​ចូល​មក​លេង​កម្សាន្ត​សរុប​ចំនួន​១២៩៨០​នាក់​ ក្នុង​នេះ​ភ្ញៀវ​ជាតិ​ចំនួន​១២៨៤៩​នាក់​ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១៣១​នាក់​។​

​ក្នុង​ចំនួន​នេះ​ សម្រាប់​រមណីយដ្ឋាន​កោះកែរ​ថ្ងៃ​ទី​១៤​ទទួល​បាន​ភ្ញៀវ​ជាតិ​ចំនួន​១១១៨៦​នាក់​ និង​អន្តរជាតិ​៦៨​នាក់​។​ និង​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៩​ ទូរ​ទាំង​ខេត្តព្រះវិហារ​ទទួល​បាន​ភ្ញៀវ​ជាតិ​ អន្តរជាតិ​សរុប​ចំនួន​៨៧១០៩​នាក់​។​ ក្នុង​ចំនួន​នេះ​ភ្ញៀវ​ជាតិ​មាន​៨៧៣៧៧​នាក់​ និង​អន្តរជាតិ​១៧​នាក់​។​

​សូម​បញ្ជាក់​ថា​៖​ កម្មវិធី​នៃ​ព្រឹត្តិការណ៍​នេះ​រួម​មាន​ ការ​សំដែង​សិល្បៈ​ ការ​ប្រគុំ​តន្ត្រី​ លេងល្បែង​ប្រជាប្រិយ​ ការ​ដាក់​តាំងពិព័រណ៍​ ផលិតផល​ក្នុង​ ក្រុង​ ស្រុក​ នីមួយៗ​ និង​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជា​ច្រើន​ទៀត​ផង​ដែរ​ ៕​ (SN-​សួន​ពិសិដ្ឋ​)


អត្ថបទដែលជាប់ទាក់ទង