UEFA CL 19:យប់នេះ Porto ទទួលLiverpoolជើងទី២វគ្គ៨ក្រុមចុងក្រោយ

(ព័រទុយហ្កាល់)៖ អតីតជើងឯកអឺរ៉ុប Porto បើកពហុកីឡដ្ឋានDragão ដើម្បីទទួលក្រុមអង់គ្លេស Liverpoolក្នុងការប្រកួតពានជើងឯកអឺរ៉ុបលំដាប់កំពូល (UEFA Champion League)វគ្គ៨ក្រុមចុងក្រោយជើងទី២វេលាម៉ោង២និង០០នាទីរំលងអាធ្រាត
យប់នេះ។ជើងទី១ LiverpoolនាំមុខPorto​ ២ទល់នឹង០។

គ្រូបង្វឹកLiverpool លោកJurgen Kloppនិយាយថាហង្សក្រហមនឹងឈ្នះការប្រកួតយប់នេះ ទោះបីជានាំមុខមុន ២ទល់នឹង០យ៉ាងណាក៏ដោយ។ ជ័យជំនះជើងទី១នេះ ហើយបើទប់ត្រឹម០ទល់នឹង០យប់នេះ Liverpoolនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែមិនអាចមើលស្រាល Porto ក្នងដីនោះទេ។

ថ្ងៃនេះខ្សែការពារ Liverpool, Dejan Lovren និងខ្សែបម្រើ Alex Oxlade-Chamberlain អវត្តមានការប្រកួតថ្ងៃនេះក្រោយមិនបានហ្វឹកហាត់កាលពីថ្ងៃអង្គារ៍។ តែ Joe Gomez និង Jordan Henderson ត្រឡប់មកកាន់ទីលានវិញ។

ទន្ទឹមនឹងនេះដែរ ក្លិបព័រទុយហ្កាល់ Porto ស្វាគមន៍ការត្រឡប់មកវិញរបស់កីឡាករខ្សែការពារ Pepe និងខ្សែបម្រើ Hector Herrera។

អ្នកឈ្នះការប្រកួតនេះ នឹងឡើងទៅជួបអ្នកមានបុណ្យ Barcelona ដែលឈ្នះMan Utd ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង