សង្ក្រាន្ត​រយៈពេល​បី​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ នៅ​ក្នុង​ខេត្តកំពង់ធំ​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ ២១៨០០០​នាក់​

(​កំពង់ធំ)​៖​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ រយៈពេល​បី​ថ្ងៃ​ ខេត្តកំពង់ធំ​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ណ៏​សរុប​ប្រមាណ​ជាង​២១៨.៥៣០​នាក់​។​ ក្នុង​នោះ​តំបន់​រមណី​ដ្ឋា​ន​ប្រាសាទសំបូរព្រៃគុក​ ស្ថិត​ក្នុង​លំដាប់​ លេខ​មួយ​ ដែល​មាន​វត្តមាន​ភ្ញៀវ​ទេសចរ​១៨៨.៤១៤​នាក់​ និង​រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត​លំដាប់​លេខ​ពីរ​។​

​លោក​ សេង​ អាន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រយៈពេល​បី​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ទេសចរ​ជិត​ឆ្ងាយ​ដែល​បាន​ចូល​មក​កម្សាន្ត​ និង​ស្នាក់​នៅ​ខេត្តកំពង់ធំ​មាន​ចំនួន​២១៨.៥៣០​នាក់​។​ បរិមាណ​នេះ​បាន​កើនឡើង​ ០;៥៦%​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កន្លង​ទៅ​។​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២១៨​ ៤១៨​នាក់​ រីឯ​ទេសចរ​បរទេស​មាន​១១២​នាក់​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា​ ជា​ការ​កត់សម្គាល់​ ក្រៅពី​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ​ ក៏​មាន​អ្នក​ទេសចរណ៍​ បាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណី​ដ្ឋា​ន​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពង់ធំ​ ដូច​ជា​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ស​ន្ទុ​ក​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​គុ​ហ៏​នគរ​ រមណីយដ្ឋាន​ កែ​ច្នៃ​បឹង​សំ​រឹត​ សំពៅ​ត្រៃលោក​ត្រៃ​ល័​ក្ខ​ រស្មី​ភូមិ​ពីរ​គី​រី​បឹង​ក្រ​ញ៉ាក​ ទំនប់​៦​មក​រា​ និង​រមណីយដ្ឋាន​តូចៗ​លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា​ រយៈពេល​បី​ថ្ងៃនេះ​ ស្ថានភាព​ នៅ​តាម​កន្លែង​កម្សាន្ត​ទាំងអស់​នៅ​ក្នុង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ពោល​គឺ​ភ្ញៀវ​ទេសចរ​សប្បាយ​រីករាយ​ និង​មាន​សុវត្ថិភាព​គ្រប់ៗ​គ្នា​ ព្រោះ​អាជ្ញាធរ​ខេត្ត​បាន​យកចិត្ត​ទុក​លើ​បញ្ហា​សន្តិសុខ​ និង​រៀបចំ​សណ្តាប់​បាន​ល្អ​គួរ​គត់​សម្គាល​ ៕


អត្ថបទដែលជាប់ទាក់ទង