ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា និង​ជា​ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន ៤ រូប ដោយ​មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និង​ផ្តល់​ឋានៈ ជាទី​ប្រឹក្សា និង​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ០៤ រូប បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​។​

​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ទីប្រឹក្សា និង​ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទើប​តែងតាំង​ទាំង ០៤​រូប រួមមាន​៖
១-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហេង វុទ្ធី ជាទី​ប្រឹក្សា មាន​ឋានៈ​ស្មើ រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​។​

២-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ូ​នី វង្ស​វិសិដ្ឋ ជា​ជំនួយការ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​។​

៣-​ឯកឧត្តម ហ៊ី​វ បញ្ញា​វុ​ឌ្ឍ ជា​ជំនួយការ មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​។​

៤-​ឯកឧត្តម ប៊ិន ស៊ី​នាថ ជា​ជំនួយការ មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​៕​


អត្ថបទដែលជាប់ទាក់ទង