សង្ក្រាន្ត​បាត់ដំបង​បួន​ថ្ងៃ​ទាក់ទាញ​យក​ភ្ញៀវ​ទេសចរណ៍​ ជាង​៩០​ម៉ឺន​នាក់​

(​បាត់ដំបង)​៖​ ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​បាន​ទស្សនា​កម្សាន្ត​លេង​ក្នុង​រយៈពេល​០៤​ ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ នៃ​ស​ង្ក្រា​ន​បាត់ដំបង​ដែល​រៀបចំ​ឡើង​ដោយ​សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា​ សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង​។​

​លោក​ អ៊ុ​ច​អ៊ុ​ ភិ​នី​ស្សា​រ៉ា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​គូសបញ្ជាក់​ថា​ក្នុង​រយៈពេល​០៤​ ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ទី​១៣-១៤-១៥-១៦​ ខែមេសា​ ឆ្នាំ​២០១៩​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ សង្ក្រាន្ត​បាត់ដំបង​ដែល​រៀបចំ​ឡើង​ដោយ​ សហភាព​សហព័ន្ធ​យុវជន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ បាត់ដំបង​ នៅ​ក្នុង​បរិវេណ​ជុំវិញ​វិទ្យាល័យ​នេ​ត​ យ៉ង់​ បាន​ទាញ​យក​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ចំនួន​ ៩៥​ម៉ឺន​នាក់​ ដែល​ក្នុង​នោះ​មាន​ ថ្ងៃ​ទី​១៣​ចំនួន​ប្រហែល​ ៨៨៥២២​នាក់​ ថ្ងៃ​ទី​១៤​ចំនួន​ ១៧៩៦១៧​ នាក់​ ថ្ងៃ​ទី​១៥​ចំនួន​ ៣៨២៦៤៩​នាក់​និង​ថ្ងៃ​ទី​១៦​មាន​ចំនួន​ ២៧៧៤០៩​នាក់​ ដែល​ចំនួន​នេះ​មាន​ ការ​កើន​ទ្បើ​ង​ជាង​ឆ្នាំ​មុន​រហូត​ទៅ​ដល់​២០​ម៉ឺន​នាក់​។​

​​គួរ​បញ្ជាក់​ដែរ​ថា​!​បើ​យោង​តាម​ប្រសាសន៍​លើក​ឡើង​របស់​លោក​ ស​ រ​ដ្ឋា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​រយៈពេល​កន្លង​ទៅ​ថា​ ព្រឹត្តិការណ៍​សង្ក្រាន្ត​ វប្បធម៌​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ​ រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​បង្កើន​ក្តី​សប្បាយ​រីករាយ​ក្នុង​ ឱកាស​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ផង​និង​ដើម្បី​ពង្រីក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ថ្នាក់​ជាតិ​នេះ​អោយ​ក្លាយទៅជា​ព្រឹត្តិការណ៍​អន្តរជាតិ​ផង​ក្នុង​ន័យ​រឹតចំណង​មិត្តភាព​ សាមគ្គីភាព​រវាង​ ប្រជាជាតិ​កម្ពុជា​នឹង​ប្រជាជាតិ​លើ​សកលលោក​ និង​ជាង​នេះ​ទៅ​ទៀត​គឺ​ដើម្បី​បណ្តុះ​ស្មារតី​យុវជន​ បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ក្រុម​យុវជន​សហភាព​ សហព័ន្ធ​កម្ពុជា​ ជាមួយ​ប្រជាពលរដ្ឋ​ផង​ដែរ​។​ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​អោយ​ ចូល​មក​ទស្សនា​កម្សាន្ត​អោយ​កាន់តែ​ច្រើន​និង​បាន​ផ្តល់​ជា​ឱកាស​ដល់​ពួក​គាត់​បាន​សិក្សា​ស្វែង​យល់​បន្ថែម​និង​បានឃើញ​ស្ថេ​រ​ភាព​នយោបាយ​ការ​អភិវឌ្ឍន៍​ ពី​ភាព​រុងរឿង​ ភាព​សំបូរ​បែប​នៃ​វប្បធម៌​ សិល្បៈ​ ទំនៀមទំលាប់​ប្រពៃណី​ និង​សាសនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ផង​ដែរ​ ដែល​ក្នុង​នោះ​ មាន​ទាំង​ការ​ដាក់​តាំងនូវ​ពិព័រណ៍​ស្តី​ពី​សកម្មភាព​ ស​.​ស​.​យ​.​ក​ ទាំង​១៤​ ស្រុក​ក្រុង​ និង​មាន​លេង​ ល្បែង​បាញ់​ទឹក​ ប៉ាត​ម្សៅ​ ប្រគុំ​ដ​ន្ត្រី​ ពិសេស​ការ​តាំង​បង្ហាញ​ផ្លែ​ពោត​យក្ស​ ផ្លែ​ម្នាស់​យក្ស​ ផ្លែក្រូច​យក្ស​និង​មានការ​សម្តែង​សិល្បៈ​ផ្សេងៗ​ច្រើន​ប្រភេទ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​យើង​។​ ហើយ​កំណើន​នៃ​ភ្ញៀ​ន​ខាងលើ​ក៏​ដោយសារ​ការ​យកចិត្ត​ទុក្ខ​ដាក់​ពី​សំណាក់​រដ្ឋបាល​ខេត្ត​លើ​កា​រៀបចំ​លំអរ​ខេត្ត​បាន​យ៉ាង​ល្អ​នឹង​ការពារ​សន្តិ​សុ​សណ្តាប់ធ្នាប់​ពី​សំណាក់​សមត្ថកិច្ច​ង​ដែរ​ ៕​ (SN-​ចេស្តា​)

អត្ថបទដែលជាប់ទាក់ទង