មុំបៃ៖ ឥណ្ឌាចំណាយប្រាក់១.៩៣ពាន់លានដុល្លារអាមេរិកទិញរថក្រោះពីរុស្ស៊ី

ក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌា បានសម្រេចចំណាយទឹកប្រាក់ប្រមាណ១.៩៣ពាន់លានដុល្លារអាមេរិក ក្នុងការទិញរថក្រោះចំនួន៤៥០គ្រឿងបន្ថែមទៀតពីប្រទេសរុស្ស៊ី សម្រាប់បំពេញតម្រូវការរបស់ក្រសួងការពារជាតិ ។

គិតត្រឹមឆ្នាំ២០១៩នេះ ឥណ្ឌាបានទិញរថក្រោះពីរុស្ស៊ីជាង១០០០គ្រឿងហើយ ដែលភាគច្រើនជារថក្រោះប្រភេទ T-90S Bhishma និងរថក្រោះប្រភេទ T-72 ដែលជាប្រភេទរថក្រោះល្អបំផុតសម្រាប់ធ្វើសង្គ្រាម ។

សូមរំលឹកជូនថា កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ឥណ្ឌាក៏បានចំណាយទឹកប្រាក់ប្រមាណ៥.៤៣ពាន់លានដុល្លារអាមេរិក ក្នុងការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ីផងដែរ ទោះបីជាអាមេរិកព្រមានក៍ដោយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង