ដាម៉ាស៖ អ៊ីរ៉ង់ជួបស៊ីរី មុនកិច្ចចរចារកសន្តិភាពឲ្យស៊ីរីនៅ កាហ្សាកស្ថាន

ប្រភពពី RT ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានធ្វើដំណើរទៅកាន់ទីក្រុង ដាម៉ាស ប្រទេសស៊ីរី និងបានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរី លោក Bashar Al Assad នៅមុនកិច្ចចរចារកសន្តិភាពអោយប្រទេសស៊ីរីនៅពេលខាងមុខ ។

តាមគម្រោង កិច្ចចរចារកសន្តិភាពអោយប្រទេសស៊ីរី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០១៩នេះ នៅទីក្រុង Astana ប្រទេស កាហ្សាកស្ថាន ដោយមានភាគីជម្លោះទាំងអស់នៅប្រទេសស៊ីរី និងតំណាងមកពីប្រទេសរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ ចូលរួម ។

ក្នុងជំនួបមុនកិច្ចចរចានេះ លោក Mohammad Javad Zarif បានបង្ហាញជំហររបស់ប្រទេសអ៊ីរ៉ង់ក្នុងការគាំទ្ររបបដឹកនាំរបស់លោកប្រធានាធិបតីស៊ីរី Bashar Al Assad ទោះបីជានៅក្នុងកិច្ចចរចា និងនៅក្រៅកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល៨ឆ្នាំនៅស៊ីរី ៕លីលី

អត្ថបទដែលជាប់ទាក់ទង