ស្អែកនឹងដឹងថាកម្ពុជាប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២ជាមួយប្រទេសណាហើយ

(កម្ពុជា)៖ ការប្រកួតជម្រុះបាល់ទាត់ជើងឯកពិភពលោក២០២២ប្រទេសកាតាប្រចាំតំបន់អាស៊ីនឹងចាប់ផ្តើមប្រកួតនៅខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះហើយ។ ដើម្បីរកឃើញក្រុម៥រឺ៦ប្រទេសឡើងទៅលេងនៅកាតា ការប្រកួតជម្រុះតំបន់អាស៊ីត្រូវលេង៤ជុំ។

តាមការគ្រោងទុកការចាប់ឆ្នោតជុំទី១នឹងដំណើរការនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ដោយវគ្គនេះមាន១២ប្រទេសដែលត្រូវប្រជែងគ្នាយកតែ៦ប្រទេសឡើងទៅជុំទី២។

ប្រទេសទាំង១២ដែលមានចំណាត់ថ្នាក់តំបន់លេខ៣៥ដល់លេខ៤៦នោះគឺ ម៉ាឡេស៊ី កម្ពុជា ម៉ាកាវ ឡាវ ប៊ុយតង់ ម៉ុងហ្គោលី បង់ក្លាដេស កោះហ្គម ប៊្រុយណេ ទីម័រខាងកើត ប៉ាគីស្ថាន និងស្រីលង្កា។

ការប្រកួតជុំទី១ដែលលេងពីរជើង នឹងដំណើរការពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ការប្រកួតនេះក៏ត្រូវប្រើសម្រាប់ការប្រកួតជើងឯកទ្វីបអាស៊ី២០២៣ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង