ឯកឧត្តម ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមអបអរសាទរ ឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលពានរង្វាន់គុណភាពអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមអបអរសាទរ ឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលពានរង្វាន់គុណភាពអន្តរជាតិ (International Star Award For Quality-ISAQ) ប្រចាំឆ្នាំ២០១៩ ចំពោះការដឹកនាំល្អផ្នែកវិស័យសំណង់លំនៅដ្ឋាននៅកម្ពុជា ពី Business Initiative Directions (BID) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សូមចូលរួមអបអរសាទរ និងសូមជូនពរលោកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍន៍បុរីលំនៅឋាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់គុណភាពជីវិត និងការរស់នៅរបស់ប្រជាជនកម្ពុជាប្រកបដោយផាសុខភាព ប្រណិតភាព និងថ្លៃថ្នូរខ្ពង់ខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង