ព្រឹត្តិការណ៍សង្ក្រានព្រះវិហារកោះកែរឆ្នាំ២០១៩ ថ្ងៃទី០១ មានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន១២៨៤៩នាក់ ខណៈថ្ងៃទី០២ មានចំនួនជាង៨ម៉ឺននាក់

(ព្រះវិហារ)៖ ថ្ងៃសង្ក្រាន្តឆ្នាំ២០១៩ ប្រព្រឹត្តឡើងក្រោមដំបូលសុខសន្តិភាព ប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធសេរីភាព ព្រមជាមួយនិងការអភិវឌ្ឍន៍ជាតិរីកចំរើនលើគ្រប់វិស័យ។

ជាក់ស្តែងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរដែលបានប្រារព្វធ្វើឡើងនៅក្នុងរយៈពេលបីថ្ងៃ រដ្ឋបាលខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរជាតិរៀបចំ«ព្រះវិហារសង្ក្រានកោះកែរ»ឡើងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

បើយោងតាមផេកទំនាក់ទំនងសង្គមហ្វេសប៊ុក របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានបង្ហោះជាសាធារណៈកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ ព្រឹត្តិការសង្ក្រាន្តដ៏អស្ចារ្យនៅទូរទាំងខេត្តព្រះវិហារឆ្នាំ២០១៩រយៈពេលពីថ្ងៃគឺថ្ងៃទី១៤-១៥ ទទួលបានការគាំទ្រពីសំណាក់ភ្ញៀវជាតិ អន្តរៈជាតិ ពីគ្រប់ទិសទីចូលមកលេងកម្សាន្តសរុបចំនួន១២៩៨០នាក់ ក្នុងនេះភ្ញៀវជាតិចំនួន១២៨៤៩នាក់ និងភ្ញៀវអន្តរជាតិចំនួន១៣១នាក់។ ក្នុងចំនួននេះ សម្រាប់រមណីយដ្ឋានកោះកែរថ្ងៃទី១៤ទទួលបានភ្ញៀវជាតិចំនួន១១១៨៦នាក់ និងអន្តរជាតិ៦៨នាក់។ និងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ទូរទាំងខេត្តព្រះវិហារទទួលបានភ្ញៀវជាតិ អន្តរជាតិសរុបចំនួន៨៧១០៩នាក់។ ក្នុងចំនួននេះភ្ញៀវជាតិមាន៨៧៣៧៧នាក់ និងអន្តរជាតិ១៧នាក់។

សូមបញ្ជាក់ថា៖ កម្មវិធីនៃព្រឹត្តិការណ៍នេះរួមមាន ការសំដែងសិល្បះ ការប្រគុំតន្ត្រី លេងល្បែងប្រជាប្រិយ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុង ក្រុង ស្រុក នីមួយៗ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ៕​ (SN-សួនពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង