គ្រោះថ្នាក់ធម្មជាតិ​ បណ្ដាលឲ្យក្មេងស្រីវ័យ១១ឆ្នាំ​ ម្នាក់ស្លាប់ដោយសារ​ រន្ទះបាញ់​ និងរលំប្រជាពល​រដ្ឋ​ ០១ខ្នង​ ក្នុងស្រុកត្រាំកក់

(តាកែវ)៖​ ដែលហេតុការនេះបានកេីតឡេីង​ ថ្ងៃច័ន្ទទី ១៥ ខែមេសា​ ឆ្នាំ២០១៩​ វេលាម៉ោង១៥ និង០០នាទីភូមិនៀលឃុំត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវ។

មានករណីគ្រោះធម្មជាតិកើតឡើង ០១លើក (រន្ទះបាញ់) ជនរងគ្រោះឈ្មោះ សុខ ភក្ដី ភេទស្រីអាយុ ១១ ឆ្នាំមុខរបស់សិស្សពេលមុនកើតហេតុជនរងគ្រោះបានមកពីលេងនៅវត្តកោះក្អែកដល់ពេលវេលាម៉ោងខាងលើភ្លៀងរួចជនរងគ្រោះបានធ្វើដំណើរត្រឡប់មកផ្ទះមកដល់ពាក់កណ្ដាលផ្លូវត្រូវបានរន្ទះបាញ់បណ្ដាលឱ្យដួលស្លាប់នៅនឹងកន្លែងចម្ងាយពីផ្ទះប្រហែល ៣០០ម៉ែត្រ​ ឪពុកឈ្មោះ​ សាត​ ថាន់​ និងម្ដាយឈ្មោះ​ ផាន់ ភារម្យ​ មានកូនពីរនាក់សាកសពត្រូវបានយកមករក្សាធ្វើបុណ្យតាមប្រពៃណី។

ក្នុងនោះដែរភូមិនាលឃុំត្រាំកក់ស្រុកត្រាំកក់មានករណីខ្យល់កន្ត្រាក់ដែលអោយរលំផ្ទះមួយខ្នងទំហំ ៤គុណនឹង៥ប្រូស៊ីម៉ង់គ្មានជញ្ជាំងផ្ទាល់នឹងដីសម្ភារៈផ្សេងៗពុំមានម្ចាស់ផ្ទះឈ្មោះឃឹមភ័ស្តភេទប្រុសអាយុ ៣៧ឆ្នាំនិងប្រពន្ធឈ្មោះយីណាក់អាយុ ៣៦ឆ្នាំភូមិនៀល​ ឃុំត្រាំកក់​ ស្រុកត្រាំកក់​ ខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង