​ប្រជាពលរដ្ឋ​មក​លេង​ សង្ក្រាន្ត​វត្ត​ភ្នំ​ ជិត​៣​ម៉ឺន​នាក់​ កាលពី​ថ្ងៃ​ទី​២​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​

(​ភ្នំពេញ)​៖​ លោក​ សុខ​ ពេញ​វុ​ធ​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ថា​ នៅ​ថ្ងៃ​ទី​២​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ មាន​ប្រជាពលរដ្ឋ​មក​លេង​សង្ក្រាន្ត​វត្ត​ភ្នំ​ ប្រហែល​ជិត​៣​ម៉ឺន​នាក់​។​

​សូម​បញ្ជាក់​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ឯកឧត្ដម​ ម៉ប់​ សា​រិ​ន​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ និង​លោ​ជំទាវ​ វណ្ណ​តារា​ ម៉ប់​សា​រិ​ន​ និង​ឯកឧត្ដម​ ឃួ​ង​ ស្រេង​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​ជំទាវ​ ជា​ ស៊ី​ណា​ ឃួ​ង​ស្រេង​ ព្រមទាំង​មន្ត្រីរាជការ​សាលា​រាជធានី​ភ្នំពេញ​ រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ ជួបជុំ​គ្នា​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ ដើម្បី​រៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ព្រះ​នាម​ ទុ​ង្សា​ទេវី​ ៕

 

អត្ថបទដែលជាប់ទាក់ទង