សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ ថ្ងៃ​១៦​ ខែមេសា​នេះ​ ជា​ខួប​លើក​ទី​៤៤​ឆ្នាំ​ នៃ​ការ​ធ្លាក់ខ្លួន​ពិការ​របស់ខ្ញុំ​ សុំ​ជួយ​ការពារ​សន្តិភាព​ ដែល​យើង​រកបាន​ដោយ​លំបាក​ នឹង​កុំអោយ​សង្គ្រាម​កើតឡើង​វិញ​លើ​ទឹកដី​ដ៏​កំសត់​មួយ​នេះ​ជា​ថ្មី​ម្តងទៀត​

(​ភ្នំពេញ)​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ ថា​ថ្ងៃ​១៦​ ខែមេសា​នេះ​ ជា​ខួប​លើក​ទី​៤៤​ឆ្នាំ​ នៃ​ការ​ធ្លាក់ខ្លួន​ពិការ​របស់ខ្ញុំ​ (១៦​ មេ​សា​ ១៩៧៥-១៦​ មេ​សា​២០១៩)​។​ តាំងពី​ពេល​នោះ​មក​ ខ្ញុំ​មិន​ដែល​និយាយ​នឹង​មិន​មាន​សិទ្ធិ​និយាយ​ពាក្យ​ (​រក្សា​ការពារ​ដូច​ការពារ​ប្រ​ស្រី​ភ្នែក​)​ ទៀត​ទេ​ ព្រោះ​ខ្ញុំ​ខ្លួនឯង​បាន​បាត់បង់​ប្រ​ស្រី​ភ្នែក​ឆ្វេង​រួច​ទៅ​ហើយ​។​

​ពិតជា​ឈឺ​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​របួស​ នឹង​គ្រូពេទ្យ​បាន​វះ​យក​កែវភ្នែក​ខ្ញុំ​ចេញ​។​ នេះ​ហើយ​ជា​រសជាតិ​នៃ​យុវជន​ក្នុង​សម័យ​សង្គ្រាម​ ខ្លះ​ពលី​ជីវិត​ ខ្លះ​ដាច់​ដៃ​ដាច់​ជើង​ និង​ ខ្លះ​ពិការ​ភ្នែក​។​ល​។​

​សុំ​ជួយ​ការពារ​សន្តិភាព​ ដែល​យើង​រកបាន​ដោយ​លំបាក​ នឹង​កុំអោយ​សង្គ្រាម​កើតឡើង​វិញ​លើ​ទឹកដី​ដ៏​កំសត់​មួយ​នេះ​ជា​ថ្មី​ម្តងទៀត​។​ (​លា​ហើយ​សង្គ្រាម​ ស្វាគមន៍​ការ​អភិវឌ្ឍ​)៕

អត្ថបទដែលជាប់ទាក់ទង