ប៉ារីស៖ អគ្គិភ័យលេបត្របាក់វិហារសាសនាគ្រិស្តបុរាណនៅទីក្រុង ប៉ារីស ប្រទេសបារាំង

ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានបង្ហាញនូវការសោកស្រាយយ៉ាងខ្លាំង ចំពោះការបាត់បង់ព្រះវិហារសាសនាគ្រិស្ត Notre Dame ដ៏ចំណាស់មួយនៅទីក្រុង ប៉ារីស ដែលត្រូវគ្រោះអគ្គិភ័យលេបត្របាក់ទាំងស្រុង ។

ព្រះវិហារសាសនាគ្រិស្ត Notre Dame ត្រូវបានសាងសង់ឡើងចាប់តាំងពីសតវត្សរ៍ទី១២ និងត្រូវបានចាត់ទុកជានិម្មិតរូបនៃស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់បុព្វបុរសបារាំង ដែលបានបន្សល់ទុកអោយពលរដ្ឋបារាំងជំនាន់ក្រោយ ។

មូលហេតុដែលនាំអោយកើតមានគ្រោះអគ្គិភ័យនេះ នៅមិនទាន់ត្រូវបានបង្ហាញអោយបានច្បាស់លាស់នោះទេ ដោយក្រុមអាជ្ញាធរបារាំងបានសន្និដ្ឋានជាជំហានដំបូងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕លីលី

អត្ថបទដែលជាប់ទាក់ទង