ឯកឧត្តម ហ៊ុយ វណ្ណៈ អបអរសាទរ​លោក​ឧក​ញ៉ា លី ហួរ ដែល​ទទួល​ពានរង្វាន់​គុណភាព​អន្តរជាតិ ISAQ ប្រចាំឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក បាន​សម្តែង​ការអបអរសាទរ ជូន​លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែល​បានទទួល​ពានរង្វាន់​គុណភាព​អន្តរជាតិ International Star Award For Quality (ISAQ) ប្រចាំឆ្នាំ​២០១៩ ចំពោះ​ការដឹកនាំ​ល្អ​ផ្នែក​វិស័យ​សំណង់​លំនៅដ្ឋាន​នៅ​កម្ពុជា ពី Business Initiative Directions (BID) នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​។​

​ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ក៏បាន​សម្តែង​ការចូលរួម​អបអរសាទរ និង​សូម​ជូនពរ​លោក​ឧកញ៉ា លី ហួរ ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បន្ត​ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត លើ​ការអភិវឌ្ឍន៍​បុរី​លំនៅឋាន ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើកកម្ពស់​គុណភាព​ជីវិត និង​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ប្រកបដោយ​ផាសុខភាព ប្រណិត​ភាព និង​ថ្លៃថ្នូរ​ខ្ពង់ខ្ពស់​៕​

អត្ថបទដែលជាប់ទាក់ទង