លោកឧកញ៉ា លី ហួរ ទទួលពានរង្វាន់អន្តរជាតិ ប្រចាំឆ្នាំ២០១៩ ចំពោះការដឹកនាំល្អផ្នែកវិស័យសំណង់នៅកម្ពុជា

(ហ្សឺណែវ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឌន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១៤ ឆ្លងចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះបានទទួលពានរង្វាន់គុណភាពល្អអន្តរជាតិ (International Star Award For Quality-ISAQ) ប្រចាំឆ្នាំ២០១៩ ចំពោះការដឹកនាំល្អផ្នែកវិស័យសំណង់លំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាពី Business Initiative Directions (BID) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ពិធីផ្តល់រង្វាន់ ជូនលោកឧកញ៉ា លី ហួរសម្រាប់គុណភាពដឹកនាំល្អផ្នែកវិស័យសំណង់នេះ ត្រូវបានធ្វើឡើងក្នុងរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សូមចូលរួមអបអរសាទរ និងសូមជូនពរលោកឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត លើការអភិវឌ្ឍបុរីលំនៅឋាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាតលើកកម្ពស់គុណភាពជីវិត និងការរស់នៅរបស់ប្រជាជនកម្ពុជា ប្រកបដោយផាសុខភាព ប្រណីតភាព និងថ្លៃថ្នូរខ្ពង់ខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង