ទ្រីប៉ូលី៖ កងទ័ពជាតិលីប៊ីត្រៀមយន្តហោះចម្បាំងវាយប្រហារដណ្តើមយកទីក្រុង ទ្រីប៉ូលី ពីរដ្ឋាភិបាល

ប្រភពពី RT ឲ្យដឹងថា កងកម្លាំងយោធាជាតិលីប៊ី Libyan National Army ហៅកាត់ថា LNA ដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar បានដាក់ពង្រាយយន្តហោះចម្បាំងជាច្រើនគ្រឿង ក្នុងគោលដៅវាយប្រហារដណ្តើមយកទីក្រុង ទ្រីប៉ូលី ពីកងកម្លាំងរដ្ឋាភិបាល ។

សូមបញ្ជាក់ជូនថា លីប៊ី ត្រូវបានពុះបំបែកចេញជាពីរផ្នែកដាច់ពីគ្នា ចាប់តាំងពីឆ្នាំ២០១១កន្លថមក ក្រោយពីអង្គការណាតូ មានសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្ត បានវាយប្រហារផ្តួលរំលំរដ្ឋាភិបាលលីប៊ី ដែលដឹកនាំដោយអតីតប្រធានាធិបតីលីប៊ីលោក Muammar Gadafi ។

នៅភាគខាងកើតលីប៊ី ត្រូវបានគ្រប់គ្រងដោយអតីតមេទ័ពដ៏ល្បីឈ្មោះ គឺឧត្តមសេនីយ៍ Khalifa Hafta ដែលបានបង្កើតកងទ័ព LNA ហើយនៅភាគខាងលិចលីប៊ី ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាល ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ៕លីលី

អត្ថបទដែលជាប់ទាក់ទង