សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ គោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រីស្តសរាជ ២០១៩។

សារគោរពជូនពរនេះ សម្តេចក្រឡាហោម និងលោកជំទាវ សូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ព្រះនាម ទុង្សាទេវី សូមព្រះមេត្តាតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ ជួបប្រទះតែសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជានិរន្តរ៍តទៅ។

សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោះប្រទានពរជ័យ សិរីមង្គល សុខភាពបរិបូរណ៍ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីដឹកនាំកម្ពុជាឈានឆ្ពោះទៅការអភិវឌ្ឍមាតុប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត៕

 

 

អត្ថបទដែលជាប់ទាក់ទង