សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ថ្វាយព្រះពរ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សូមថ្វាយព្រះពរ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ្រីស្តសករាជ២០១៩។

សារថ្វាយព្រះពរនេះ សម្តេចក្រឡាហោម និងលោកជំទាវ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ព្រះនាម ទុង្សាទេវី សូមព្រះមេត្តាតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តសិទ្ធិក្មុងលោក ប្រោះប្រទានពរជ័យ សិរីមង្គលព្រះរាជសុខភាពបរិបូរណ៍ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយ ព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិរន្តរ៍៕ 

 

 

 

អត្ថបទដែលជាប់ទាក់ទង