អាមេរិក៖ ការផ្តល់ហិរញ្ញប្បទានរបស់ចិនដល់លោកម៉ាឌូរ៉ូជាការអូសបន្លាយ​វិបត្តិនៅវ៉េណេស៊ុយអេឡា

(បរទេស)៖ ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថាការផ្តល់ហិរញ្ញប្បទានរបស់ប្រទេសចិនដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានពន្យារវិបត្តិនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។

​​រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងបែបនេះក្នុងជំនួបជាមួយប្រធានាធិបតីស៊ីលី លោក Sebastian Piñera នៅទីក្រុងសាន់ត្យាហ្គោជាទីដែលពួកគេបានពិភាក្សាអំពីវិបត្តិនៃប្រទេសវ៉េណេស៊ុយអេឡានិងសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនក្នុងចំណោមបញ្ហាផ្សេងៗទៀត។

ទន្ទឹមនឹងនោះ ​លោក Pompeo ក៏បានរិះគន់ផងដែរចំពោះទំនាក់ទំនងរបស់ប្រទេសរុស្ស៊ីជាមួយរបបផ្តាច់ការនៅក្នុងប្រទេសគុយបា, នីការ៉ាហ្គ័រនិងវ៉េណេស៊ុយអេឡា៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង