ព្យុងយ៉ាង៖ កូរ៉េខាងជើងទុកពេលមួយឆ្នាំឲ្យអាមេរិកសម្រេចចិត្តក្នុងការការចរចា

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ KCNA របស់ខ្លួន នៅថ្ងៃសៅរ៍ ទី១៣ ខែមេសានេះថា កូរ៉េខាងជើងទុកពេលមួយឆ្នាំអោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តអោយច្បាស់ក្នុងការបន្តការចរចាជាមួយកូរ៉េខាងជើង ក្នុងសំណុំរឿងរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ។

លោក គីម ជុងអ៊ុន បានលើកឡើងថា ភាពបត់បែនច្រើនរបស់លោក ដូណាល់ ត្រាំ ក្នុងកិច្ចចរចា ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង មិនអាចទទួលបានជោគជ័យទេ ហើយរយៈពេលមួយឆ្នាំ នេះ គឺជារយៈពេលដែលអាមេរិកត្រូវឈប់បត់បែនតាមចិត្តក្នុងកិច្ចចរចា ។

លោក គីម ជុងអ៊ុន បានបញ្ជាក់ថា ភាពតានតឹង និងការមិនដំណើរការនៃកិច្ចចរចាចំនួនពីរលើក រវាងកូរ៉េខាងជើង និងអាមេរិក គឺបានកើតឡើងដោយសារតែការបន់បែន និងការសម្រេចចិត្តមិនច្បាស់ លាស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ៕លីលី

អត្ថបទដែលជាប់ទាក់ទង