បំផ្ទុះគ្រាប់បែកបង្កប់ក្នុងស្បោងផ្លែប៉េងប៉ោះផ្ដាច់ជីវិតមនុស្ស១៦នាក់នៅប៉ាគីស្ថាន​

(ប៉ាគីស្ថាន)៖ ប៉ូលិសបាននិយាយនៅថ្ងៃសុក្រនេះថា ហេតុការណ៍បំផ្ទុះគ្រាប់បែកដែលគេបង្កប់នៅក្នុងស្បោងផ្លែប៉េងប៉ោះនៅឯផ្សារមួយកន្លែងក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោច១៦នាក់ក្នុងនោះ៨នាក់គឺជាជនជាតិភាគតិច​ Hazaras។

ប៉ូលិសបានបន្ថែមថា មនុស្សប្រហែល៣០នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ផ្ទុះនោះដែលបានកើតឡើងក្នុងទីក្រុង​Quettaភាគនិរតី​ប្រទេស​។

ក្រោយកើតហេតុ មិនទាន់មានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ​៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង