មនុស្ស៨នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយកន្លែងនៅក្រុងហាណូយ

(វៀតណាម)៖​ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថាមានមនុស្សយ៉ាងហោចណាស់ចំនួន៨នាក់​ស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយកន្លែងនៅក្រុងហាណូយកាលពីព្រឹកថ្ងៃសុក្រទី១៣ខែមេសានេះ។

អគ្គិភ័យបានឆាបឆេះឡើងនៅម៉ោង២រំលងអធ្រាត្រនៅផ្លូវតូចមួយនៅក្នុងតំបន់ Trung Van Ward ចម្ងាយ៣០នាទីពីទីប្រជុំជនក្រុងហាណូយ។

ក្រុមអ្នកពន្លត់អគ្គិភ័យជាង៣០០នាក់ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុដើម្បីធ្វើអន្ដរាគមន៍ពន្លត់។ ​ហើយប៉ូលិសនិងអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។

ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៃគ្រោះអគ្គិភ័យនេះ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង