ក្រុមបាតុករទាមទារឲ្យបង្កើតរដ្ឋាភិបាលស៊ីវិលបន្ទាប់ពីប្រធានាធិបតីស៊ូដង់ត្រូវបានទម្លាក់ចេញពីអំណាច​

(បរទេស)៖ ​ក្រុមបាតុករទាមទារឲ្យបង្កើតរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីប្រធានាធិបតីស៊ូដង់​ លោក​ Omar al-Bashir ត្រូវបានទម្លាក់ចេញពីអំណាចកាលពីថ្ងៃព្រហស្បតិ៍ទី ១១ខែមេសា។

​ក្រុមបាតុករបាននាំគ្នាទៅតវ៉ាប្រឆាំងរដ្ឋាភិបាលនៅខាងក្រៅក្រសួងក្រសួងការពារជាតិ​ខណៈក្រុមមនុស្សដ៏ធំផ្សេងទៀតបាននាំគ្នាដើរក្បួនតាមដងផ្លូវនៅកណ្តាលក្រុងខាទុំដោយរាំនិងស្រែកពាក្យស្លោកប្រឆាំង Bashir។

​សូមជម្រាបថា លោក Bashir មានវ័យ៧៥ឆ្នាំ បានស្នាក់នៅក្នុងវិមាន ប្រធានាធិបតី ដែលយាមកាមយ៉ាងតឹងរ៉ឹង ហើយកូនប្រុសមួយរូបរបស់លោក Sadiq al-Mahdi ជាប្រធានគណបក្ស Umma Party ដែលជាបក្សប្រឆាំងដ៏ធំក្នុងប្រទេសស៊ូដង់ បានប្រាប់ទូរទស្សន៍ al-Hadath TV ថា លោក Bashir កំពុងត្រូវបានឃុំនៅជាមួយថ្នាក់ដឹកនាំជាច្រើនរូបរបស់ក្រុមភេរវករ Muslim Brotherhood៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង