ម៉ានីល៖ ហ្វីលីពីន និងអាមេរិក បើកធ្វើសមយុទ្ធយោធារួមគ្នានៅដែនសមុទ្រ

ប្រភពពី Channel NewsAsia ឲ្យដឹងថា កងទ័ពជើងទឹករបស់ប្រទេសហ្វីលីពីន និងកង ទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបើកធ្វើសមយុទ្ធយោធារួមគ្នានៅដែសមុទ្ររបស់ប្រទេ សហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩នេះ ។

សមយុទ្ធយោធានៃកងទ័ពជើងទឹករបស់ប្រទេសទាំងពីរ ត្រូវបានធ្វើឡើងក្នុងគោលដៅប្រឆាំងនឹងការឈ្លានពានដែនទឹក ដែលទំនងជាហ្វីលីពីនសំដៅលើការឈ្លានពានពីប្រទេសចិននៅសមុទ្រចិនខាងត្បូង ។

សូមបញ្ជាក់ជូនថា សមយុទ្ធយោធារវាងកងទ័ពជើងទឹកហ្វីលីពីន និងអាមេរិក ត្រូវបានធ្វើឡើងក្រោយពីហ្វីលីពីនមានភាពតានតឹងជាមួយចិន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា នាវាចម្បាំង និងទូកនេសាទចិនចូលក្នុងដែនទឹករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង ៕លីលី

អត្ថបទដែលជាប់ទាក់ទង