​យានអវកាស​អ៊ីស្រាអែល​ធ្លាក់លើភពព្រះចន្ទដោយសារបញ្ហាផ្នែកបច្ចេកទេស​

(បរទេស)៖ យានអវកាសរបស់ប្រទេសអ៊ីស្រាអែល Beresheet បានធ្លាក់នៅលើភពព្រះចន្ទកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ដោយសារបញ្ហាផ្នែកបច្ចេកទេស​ជាបន្តបន្ទាប់​ដោយធ្វើឲ្យក្តីសង្ឃឹមនៃការចុះចតជាប្រវត្តិសាស្រ្តនៅលើ​ឋានព្រះចន្ទត្រូវបានបរាជ័យ។

ក្រុមបច្ចេកទេសបាននិយាយថាយានយន្តរ៉ូបូតដែលគ្មានមនុស្សបើកបានខូចម៉ាស៊ីននិងដាច់ទំនាក់ទំនងកំលុងពេលចុះចតរយៈពេល២១នាទី។

​សូមជម្រាបថារហូតមកដល់ពេលនេះមានតែប្រទេសចំនួន៣ប៉ុណ្ណោះដែលទទួលបានជោគជ័យក្នុងការ​​ចុះចត​នៅលើភពព្រះចន្ទគឺសហរដ្ឋអាមេរិក,រុស្ស៊ី និងចិន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង