ប្រធានាធិបតី​ ត្រាំ​ ចង់ឲ្យរក្សាការដាក់ទណ្ឌកម្មប្រឆាំងប្រទេសកូរ៉េខាងជើង

(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងថាសហរដ្ឋអាមេរិកចង់រក្សាការដាក់ទណ្ឌកម្មប្រឆាំងប្រទេសកូរ៉េខាងជើង។

លោកត្រាំថ្លែងដូច្នេះក្នុងជំនួបលើកដំបូងរវាងមេដឹកនាំទាំង២ ត្រាំ-ម៉ូន ចាប់តាំងពីកិច្ចប្រជុំកំពូលបរាជ័យរបស់លោក ត្រាំ ជាមួយលោកគីមនៅប្រទេសវៀតណាមកាលពីខែកុម្ភៈ។

គួរបញ្ជាក់ថា​លោកម៉ូនបានដើរតួនាទីសំខាន់ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ​ហើយគាត់បាននិយាយថាកូរ៉េខាងត្បូងជឿជាក់ថា លោកត្រាំ នឹងអាចដោះស្រាយភាពតានតឹងនុយក្លេអ៊ែរតាមរយៈការចរចាហើយកិច្ចការដ៏សំខាន់នាពេលបច្ចុប្បន្នគឺរក្សា«វឌ្ឍនភាពកិច្ចសន្ទនា» និងធ្វើកិច្ចប្រជុំកំពូលលើកទី៣រវាងត្រាំ-គីម នាពេលអនាគត៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង