សេអ៊ូល៖ ពលរដ្ឋកូរ៉េខាងត្បូងធ្វើបាតុកម្មប្រឆាំងច្បាប់ហាមរម្លូតកូន

ប្រភពពី Channel NewsAsia ឲ្យដឹងថា ប្រជាបាតុករជនជាតិកូរ៉េខាងត្បូងរាប់សិបនាក់ បានចេញធ្វើបាតុកម្មប្រឆាំងតុលាការធម្មនុញ្ញរបស់ប្រទេសនេះ ដែលបានចេញច្បាប់មួយ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ស្តីអំពីបម្រាមលើស្ត្រីជនជាតិកូរ៉េខាងត្បូង មិនអោយរម្លូតកូន ។

ច្បាប់នេះបានចែងថា ស្ត្រីជនជាតិកូរ៉េខាងត្បូងនឹងត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងត្រូវបានពិន័យជាប្រាក់បន្ថែមទៀត ក្នុងករណីស្ត្រីកូរ៉េខាងត្បូងណាមួយ ដែលរម្លូតកូននៅកន្លែងណាក៏ដោយ ។

សូមបញ្ជាក់ជូនថា ច្បាប់នេះគឺជាច្បាប់ចាស់របស់កូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ១៩៥៣កន្លងមក ប៉ុន្តែមិនត្រូវបានអនុវត្តបានល្អនោះទេ ហើយប្រជាប្រជាបាតុករបានអះអាងថា ពួកគេមានសិទ្ធិសម្រេចលើរាងកាយរបស់ពួកគេផ្ទាល់ ។លីលី

អត្ថបទដែលជាប់ទាក់ទង