​សត្វឃ្មុំ៤ក្បាលរស់ក្នុងភ្នែកម្ខាងរបស់ស្ត្រីម្នាក់នៅកោះតៃវ៉ាន់​

(តៃវ៉ាន់)៖ ក្រុមគ្រូពេទ្យនៅឯមន្ទីរពេទ្យសាកលវិទ្យាល័យ​ Fooyin បាននិយាយកាលពីថ្ងៃពុធថា សត្វឃ្មុំចំនួន៤ក្បាលត្រូវបានរកឃើញរស់នៅក្នុងភ្នែកម្ខាងរបស់ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់។

លោកវេជ្ជបណ្ឌិត ​Hong Chi Ting បាននិយាយថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានរកឃើញសត្វឃ្មុំ៤ក្បាលរស់នៅក្នុងភ្នែករបស់ស្ត្រីនោះ ហើយបន្ថែមថាប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់នាងមិនត្រូវបានប៉ះពាល់ទេ។

សូមជម្រាបថាស្ត្រីនោះបានឲ្យដឹងថា ភ្នែករបស់នាងបានឈឺបន្ទាប់ពីទៅរៀបចំផ្នូររបស់សាច់ញាតិ ហើយនាងគិតថាប្រហែលជាចូលធូលីដី។ ប៉ុន្តែជាច្រើនម៉ោងក្រោយមក ភ្នែករបស់នាងបានហើមនិងមានការឈឺចាប់ ទើបនាងទៅមន្ទីរពេទ្យ​ដើម្បីព្យាបាល៕ (មាលីកា

អត្ថបទដែលជាប់ទាក់ទង