នាយករដ្ឋមន្ត្រីអង់គ្លេសព្រម​ពន្យារពេលចាកចេញពីសហភាពអឺរ៉ុបរហូតដល់ថ្ងៃទី៣១ខែតុលា

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានយល់ព្រមទទួលយកការពន្យារពេលចាកចេញពីសហភាពអឺរ៉ុបរហូតដល់ថ្ងៃទី៣១ខែតុលា។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថាលោកស្រីចង់ចាកចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកស្រី May បានបន្ថែមថា​ចក្រភពអង់គ្លេសត្រូវ​តែមានជម្រើសនិងជំហរច្បាស់លាស់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង