អគ្គិភ័យ​ឆេះផ្សារទំនើបនៅបាងកកសម្លាប់មនុស្ស​២នាក់ស្លាប់ និង១៦នាក់ទៀតរងរបួស

(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃបានឲ្យដឹងថាអគ្គិភ័យឆាបឆេះផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ បណ្តាលឲ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ និង១៦នាក់ទៀតរងរបួស កាលពីថ្ងៃពុធ។

ប៉ុន្ដែពីដំបូងអាជ្ញាធរបាននិយាយថាមានមនុស្ស៣នាក់ស្លាប់​ក្នុងគ្រោះអគ្គិភ័យនោះ។

​គួរបញ្ជាក់ថាអគ្គិភ័យបានកើតឡើងនៅក្នុងតំបន់ដែលមានប្រជាប្រិយភាពជាមួយសម្រាប់អ្នកទេសចរក្នុងរយៈពេលប៉ុន្មានថ្ងៃមុនថ្ងៃ​នៃថ្ងៃសង្ក្រាន្ដថៃនាថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមេសា៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង