គែរ៖ អេហ្ស៊ីបដកខ្លួនចេញពីគម្រោងបង្កើតសម្ព័ន្ធមិត្ត អារ៉ាប់-ណាតូ ដឹកនាំដោយអាមេរិក

ប្រភពពី Reuters News ឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសអេហ្ស៊ីប លោក Abdel Fattah Al Sisi បានប្រកាសដកអេហ្ស៊ីបចេញពីគម្រោងបង្កើតសម្ព័ន្ធមិត្តអារ៉ាប់-ណាតូ (Arab-NATO) ដឹកនាំដោយសហរដ្ឋអាមេរិក ។

សេចក្តីប្រកាសរបស់អេហ្ស៊ីប ត្រូវបានធ្វើឡើងក្រោយពីអាមេរិក បានផ្តួចផ្តើមគម្រោងបង្កើតសម្ព័ន្ធមិត្តអារ៉ាប់-ណាតូ (Arab-NATO) ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលដៅទប់ទល់ឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ដែលកិច្ចប្រជុំស្តីពីគម្រោងនេះ នឹងត្រូវ ធ្វើឡើងនៅប្រទេសអារ៉ាប៊ី សាអូឌីត នៅសប្តាហ៍នេះ ។

តាមគម្រោង អាមេរិកនឹងប្រប្រមែប្រមូលប្រទេសអ៊ីស្លាមមួយចំនួននៅតំបន់មជ្ឈិមបូព៌ា អោយរូមសហការជាមួយអង្គការណាតូ និងអាមេរិក ដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់នេះ ជាពិសេសគឺទប់ទល់ឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ៕លីលី

អត្ថបទដែលជាប់ទាក់ទង