ឡោមព័ទ្ធក្លឹបកម្សាន្ត ឃាត់ខ្លួនមនុស្សជាង៣០នាក់ ក្នុងក្លឹប MAIAMI

ភ្នំពេញ៖ ព័ត៌មានបឋម ទីតាំងក្លឹបកម្សាន្ត ជ្រកក្រោមស្លាកយីហោ MAIAMI (ម៉ៃ អា មី) ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សជាច្រេីននាក់។

គួរបញ្ជាក់ផងដែរថា៖ កម្លាំងសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ បានឡោមព័ទ្ធក្លឹបម៉ៃអាមី ទាំងមុខទាំងក្រោយ​ រួចចុះប្រតិបត្តិការណ៍ ឈានដល់ការឃាត់ខ្លួន​យុវជន យុវនារី ប្រុសស្រីជាង៣០នាក់​នៅក្នុងក្លឹបខាងលើ។ ដោយទីតាំងចុះបង្ក្រាបនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦០​ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

(សូមរង់ចាំតាមដានព័ត៌មានលម្អិត)

រូបភាព៖


 

អត្ថបទដែលជាប់ទាក់ទង