​អាមេរិកនឹងយកពន្ធគយថ្មីលើទំនិញ​អឺរ៉ុប​ក្នុងជម្លោះករណីផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់ក្រុមហ៊ុនAirbus

(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានព្រមានថា សហរដ្ឋអាមេរិកនឹងយកពន្ធគយថ្មីលើការនាំចេញទំនិញដែលមានតម្លៃជាង១១ពាន់លានដុល្លារអាមេរិកមកពីសហភាពអឺរ៉ុប បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ​បានសម្រេចកាលពីឆ្នាំទៅថា សហភាពអឺរ៉ុបបានផ្តល់ប្រាក់ជួយឧបត្ថម្ភខុសច្បាប់ដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus។

​គួរបញ្ជាក់ថា​អង្គការ WTO កាលពីខែឧសភាឆ្នាំមុនបានសម្រេចថា ប្រទេសនានានៅតំបន់អឺរ៉ុបបានផ្តល់ប្រាក់២២ពាន់លានដុល្លារអាមេរិកដើម្បីជួយក្រុមហ៊ុនផលិតយន្តហោះ Airbus ដើម្បីជួយផលិតយន្តហោះធុន A380 និងA350 របស់ខ្លួន ដែលនេះធ្វើឲ្យប៉ះពាល់ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិកដែលជាគូប្រកួតប្រជែង៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង