ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន កោះប្រជុំគណៈកម្មការកណ្តាលកូរ៉េខាងជើងនៅថ្ងៃនេះ

មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំគណៈកម្មការកណ្តាលនៃគណបក្សពលកររបស់ខ្លួន ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ។

ដំណើរទស្សនកិច្ចរបស់លោក មូន ជេអ៊ីន ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ចុះបញ្ចូលលោក ដូណាល់ ត្រាំ អោយបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ។

សូមបញ្ជាក់ជូនថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង ដែលអាចវិលត្រឡប់ទៅកាន់កាន់កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនវិញ បើអាមេរិកមិនបន្ធូរបន្ថយទណ្ឌកម្ម ៕លីលី

អត្ថបទដែលជាប់ទាក់ទង